ពុំបានទេ! បច្ចុប្បន្ននេះលិខិតឆ្លងដែនខ្មែរដែលអស់សុពលភាពពុំអាចពន្យារសុពលភាពបានទៀតទេ
គឺត្រូវស្នើសុំថ្មី។
តើខ្ញុំអាចស្នើសុំលិខិតឆ្លងដែនថ្មីនៅស្ថានទូតផ្ទាល់បានដែរ ឬ ទេ?
ពុំបានទេ! លោកអ្នកត្រូវស្នើសុំលិខិតឆ្លងដែនថ្មីដោយផ្ទាល់នៅកម្ពុជា។
ចុះក្នុងករណីដែលខ្ញុំពុំអាចធ្វើដំណើរទៅកម្ពុជាបានដោយប្រកាផ្សេងៗ
តើខ្ញុំអាចស្នើសុំពីចម្ងាយបាន ឬ ទេ?
ក្នុងករណីនេះ លោកអ្នកអាចស្នើឱ្យសាច់ញាតិនៅកម្ពុជាជួយបំពេញបែបបទស្នើសុំលិខិតឆ្លងដែនថ្មីជំនួសបាន។
ដើម្បីធ្វើដូច្ឆេះបាន តើខ្ញុំត្រូវការឯកសារអ្វីពីស្ថានទូតដែរ ឬ ទេ?
លោកអ្នកអាចស្នើសុំលិខិតបញ្ជាក់ពីស្ថានទូតនៅតាមប្រទេសដែលលោកអ្នកកំពុងរស់នៅបាន
រួចផ្ញើលិខិតបញ្ជាក់នេះទៅសាច់ញាតិនៅកម្ពុជាជាមួយនឹងឯកសារចាំបាច់ផ្សេងៗទៀតដែលកំណត់ដោយនាយកដ្ឋានលិខិតឆ្លងដែន។
តើលិខិតបញ្ជាក់របស់ស្ថានទូតអាចចេញឱ្យតែក្នុងករណីលិខិតឆ្លងដែនអស់/ជិតអស់សុពលភាពមែនទេ?
មានរកណីផ្សេងទៀតរួមមាន លិខិតឆ្លងដែនរបស់លោកអ្នកបានជ្រុះបាត់ ត្រូវចោរលួច ឬ
ពុំធ្លាប់មានលិខិតឆ្លងដែនពីមុន។ សូមសាកសួរទៅនាយកដ្ឋានលិខិតឆ្លងដែនឱ្យបានច្បាស់អំពីឯកសារតម្រូវតាមករណីនីមួយៗ។
តើពលរដ្ឋខ្មែរនៅប្រទេសណាខ្លះអាចស្នើសុំលិខិតបញ្ជាក់នេះ
ពីស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៊ែរឡាំងបាន?
ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអាល្លឺម៉ង់ ឬប្រទេសដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ស្ថានឯកអគ្គរាជទូត
រួមមាន ប្រទេសប៉ូឡូញ ហុងគ្រី ឆែក ក្រូអាស៊ី ស្លូវ៉ាគី ស្លូវេនី ឬអ៊ុយក្រែន។
តើដើម្បីស្នើសុំលិខិតបញ្ជាក់នេះ ខ្ញុំត្រូវធ្វើបែបណា?
លោកអ្នកអាចស្នើសុំដោយផ្ទាល់នៅស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៊ែរឡាំង
ឬ អាចផ្ញើ ពាក្យស្នើសុំ និងឯកសារតម្រូវ (ដូចមានបញ្ជាក់នៅក្នុងពាក្យស្នើសុំស្រាប់)
តាមប៉ុស្តិ៍ប្រៃសណីយ៍ក៏បាន។ ក្នុងករណីស្នើសុំតាមប៉ុស្តិ៍ប្រៃសណីយ៍
លោកអ្នកត្រូវដាក់ស្រោមសំបុត្រសម្រាប់ផ្ញើត្រឡប់ទៅវិញផង (សូមមើល
ត្រង់នេះ
ពីរបៀបរៀបចំស្រោមសំបុត្រផ្ញើត្រឡប់ទៅវិញឱ្យបានត្រឹមត្រូវជៀសវាងភាពយឺតយ៉ាវ ឬ បាត់បង់ឯកសារ)។
លិខិតបញ្ជាក់ សម្រាប់ស្នើសុំលិខិតឆ្លងដែនខ្មែរថ្មី
ខ្ញុំជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស
ហើយលិខិតឆ្លងដែនរបស់ខ្ញុំអស់/ជិតអស់សុពលភាព តើខ្ញុំអាចស្នើសុំស្ថានទូតជួយពន្យារសុពលភាពបានដែរ
ឬ ទេ?
លោកអ្នកអាចទាញយកពាក្យស្នើសុំ (ជាភាសាខ្មែរ)
នៅ ទីនេះ បាន។